បាត់ដំបង ៖ យោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី០១ខែ កុម្ភៈឆ្នាំ២០២៦ នៅក្រុងបាត់ដំបងបានលេចឡើងនូវព័ត៌មានថាមានករណីចោរប្លន់លំនៅដ្ឋានចំនួន០២ករណីដាច់ដោយឡែកពីគ្នា ក្នុងអំឡុងពេលមិនដល់មួយម៉ោងផង ក្នុងនោះមាន ៖
ឈ្មោះ អ៊ុំ សុខចំរើន ភេទប្រុស អាយុ៣០ឆ្នាំ
រស់នៅភូមិព្រែក ព្រះស្តេច សង្កាត់ព្រែកព្រះស្តេចក្រុង បាត់ដំបង
មានមុខរបរជាងស្លររំលាយមាសបានអះអាងថាខ្លួនត្រូវជនសង័្សយ
ប្រើកាំបិតចាក់ខ្លួនប្លន់យកមាសដុំអស់ចំនួន ៥៥ដំឡឹង(ហាសិបប្រាំដំឡឹង)។
ដោយឡែកស្រ្តីឈ្មោះមៀន ម៉ារិយា
អាយុ៣៦ឆ្នាំរស់នៅភូមិកាប់គោថ្មីសង្កាត់អូរចារក្រុងបាត់ដំបង
ក៏បានអះអាងថាខ្លួនត្រូវជនសង័្សយប្រេីកាំបិតគំរាមប្លន់យកកាបូបដែលមានប្រាក់ដុល្លានិងគ្រឿងអលង្កការផងប្រមាណជាជាង២.០០០ដុល្លា(ពីរពាន់ដុល្លា)នាថ្ងៃដដែលនេះ។
ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយជាសាធារណៈក្នុងបណ្តាញព័ត៌មានស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម
នាយឧត្តមសេនីយ៍ សថេត អគ្គស្នងការនគរបាលជាតិ
ក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរ
បាលខេត្តបាត់ដំបង ដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម មាស ចន័្ទពិសិដ្ឋ
ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក
ឈឿង គឹមសុង ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទ័ណ្ឌ ដឹកនាំលោកវរសេនីយ៍ឯក កោ
ស៊ុនកាំង លោកវរសេនីយ៍ឯក ចៀក ថានិន
កម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត សហការជាមួយកម្លាំងនគរបាលក្រុងបាត់ដំបង
ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការធ្វើការស្រាវជ្រាវពិនិត្យកន្លែងកើតហេតុដោយយកចិត្តទុកដាក់
និងប្រកបដោយជំនាញចាប់ពីពេលដំបូងរហូតមកដល់ថ្ងៃទី៧ ខែ កុម្ភៈឆ្នាំ ២០២៦នេះទើបទទួលលទ្ធផលថា
៖ ១-ករណីដែលថាចោរប្លន់មាសចំនួន៥៥ដំឡឹង គឺជា រឿងប្រឌិតរបស់ឈ្មោះ អ៊ុំ សុខចំរើន
តែម្នាក់ឯង ដោយការពិតខ្លួនយកមាសរបស់ឪពុក
ម្តាយនេះទៅសងបំណុលគេព្រោះជំពាក់រឿងចាញ់ល្បែងអនឡាញ ។ ២-ករណីដែលថា ចោរប្លន់យកប្រាក់និងគ្រឿងអលង្ការនោះ
គឺជា រឿងប្រឌិតរបស់ស្រ្តីឈ្មោះ មៀន ម៉ារិយា ព្រោះខ្លួនខឹងនឹងប្តីរបស់ខ្លួនមានប្រពន្ធចុងទើបប្រឌិតរឿងបែបនេះដើម្បីឱ្យប្តីគិតគូរមករកខ្លួនវិញ
។
សរុបមកករណីដែលផ្សព្វផ្សាយថា មានករណីចោរប្លន់យកមាស និងប្រាក់ទាំងកណ្តាលថ្ងៃ
នៅក្រុងបាត់ដំបង ទាំង០២ករណីនេះ គឺជារឿងប្រឌិតទាំងស្រុង ដែលការពិតគឺមិនមានករណីចោរប្លន់នេះកើតមាននោះទេ។
ទោះជាបែបនេះក្តីសមត្ថកិច្ចនគរបាលនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះសាមីខ្លួន
ដែលបានប្រឌិតព័ត៌មាន នេះឡើងបង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម
ធ្វើឱ្យការងារសន្តិសុខសង្គមនៅក្នុងមូលដ្ឋានខេត្តបាត់ដំបង ទទួលរងនូវភាពស្រអាប់បង្កការភ័យខ្លាចដល់មហាជន
ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលលោកមានបំណង មកកាន់ខេត្តបាត់ដំបង
ព្រោះតែព័ត៌មានបំពុលសង្គមបែបនេះ។
ដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាបជាព័ត៌មាន និងបន្តចូលរួមសហការជាមួយសមត្ថកិច្ចនគរបាល សូមចូលរួមប្រឆាំងដាច់ខាតជាមួយនឹងព័ត៌មានក្លែង ក្លាយព័ត៌មានប្រឌិតដែលផ្ទុយពីការពិត ៕
ដោយ ៖ សាលី










