បាត់ដំបង ៖
យ៉ាងហោចណាស់បុរស០២នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូនិងម៉ូតូនៅវេលាម៉ោង
០៩និង១០នាទី ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២៦
នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងក្រុមទី១១ ភូមិស្វាយធំ ឃុំអូរដំបង២
ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម០១គ្រឿង
ពាក់ផ្លាកលេខ បាត់ដំបង1J-9881
បើកបរដោយបុរសចំណាស់ម្នាក់ទិសដៅពីលិចទៅកើត
លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងឆ្លងផ្លូវ ភ្លាមនោះក៏មានម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ក្រហម
ពាក់ផ្លាកលេខ បាត់ដំបង1P-2169 បើកបរដោយបុរសម្នាក់
ទិសដៅស្របគ្នា បានជ្រុលមកបុកពេញទំហឹងបណ្តាលអោយរងបួសស្រាល
ចំណែកបុរសចំណាស់ខាងលើរងរបួសធ្ងន់បាក់កជើងម្ខាង។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់មកសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែចុះទៅពិនិត្យវាស់វែងរួចភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាដោយភាគីខាងប្អូនប្រុសជួយទៅភាគីខាងបុរសចំណាស់ចំនួន ៨០ម៉ឺនដើម្បីបញ្ចប់រឿងផងដែរ ៕
ដោយ ៖ សាលី



