បាត់ដំបង ៖
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀង
រួមជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង ស្ទាក់ឃាត់រថយន្ត០១គ្រឿង ខណៈកំពុងលួចលាក់ដឹកជញ្ជូនសាកសពបុរសម្នាក់សង្ស័យពាក់ព័ន្ធក្នុងករណីឃាតកម្ម
ចេញពីខេត្តប៉ៃលិន ឆ្ពោះទៅខេត្តបន្ទាយមានជ័យ។
កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង
០១និង៣០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ ២០២៦ ត្រង់ចំណុចភូមិអូរដា
ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានចាប់ឃាត់រថយន្ត០១គ្រឿងម៉ាក starex
ពាក់ផ្លាកលេខ ភ្នុំពេញ 2AV.3067
បើកបរដោយឈ្មោះ វិញ លឿត ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិតាអិន២ ឃុំស្រះរាំង
ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានដឹកសព០១នាក់
ឈ្មោះ ប៉ែន សុវណ្ណ ភេទប្រុស អាយុ ៤៣ឆ្នាំ
រស់នៅភូមិយាយអត ឃុំគុតតាសត ខេត្តបន្ទាយមានជ័យ ដែលបានស្លាប់នៅខេត្តប៉ៃលិន
ដោយឃាតកម្ម ហើយអ្នកបើកបរនោះក៏បើករត់មកដល់ចំណុចខាងលើនេះ ។
យោងតាមការឆ្លើយរបស់អ្នកបើកបរខាងលើ បានបញ្ជាក់ថា នៅវេលាម៉ោង ២៤និង០០នាទី ថ្ងៃទី០៧ ខែកម្ភះ ឆ្នាំ ២០២៦ គាត់បានទៅដឹកចិនចំនួន ០៦នាក់ ភេទប្រុសទាំងអស់ ពីចំណុចផ្សារព្រំក្នុងគោលដៅទៅប៉ោយប៉ែត ខណៈពេលបើកចេញបានបន្តិចក៏មានការជជែកឈ្លោះគ្នា ហើយចិនម្នាក់ជិះខាងមុខ ក៏ដកកាំភ្លើងខ្លីផ្ជង់ខ្លួនឲ្យឈប់ ពេលនោះខ្លួនក៏បន្ថយល្បឿន ហើយបើកទ្វារលោតចុះរត់ចូលព្រៃក្បែរនោះ បន្ទាប់មកក៏ឃើញឡាន ០១គ្រឿងទៀត មកឈប់ជិតឡានខ្លួនក៏ដឹកចិនទាំង០៥នាក់នោះបើកចេញបាត់ ខ្លួនក៏ឡើងមកបើកឡានមកដល់ស្រុកកំរៀងនេះតែម្តង ។




