ជនសង្ស័យ០៤នាក់ ជាប់ពាក់ព័ន្ធករណីលួចលុយនិងទ្រព្យសម្បត្តិក្នុងវត្ត ពីរករណីផ្សេងគ្នាត្រូវបានអាវុធហត្ថឃាត់ខ្លួន បញ្ជូនទៅតុលាការ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ជនសង្ស័យ០៤នាក់ ជាប់ពាក់ព័ន្ធករណីលួចលុយនិងទ្រព្យសម្បត្តិក្នុងវត្ត ពីរករណីផ្សេងគ្នាត្រូវបានអាវុធហត្ថឃាត់ខ្លួន បញ្ជូនទៅតុលាការ

បាត់ដំបង ៖ ជនសង្ស័យចំនួន០៤នាក់ជាប់ពាក់ព័ន្ធករណីលួចគាស់ហិបដាក់បច្ច័យនិងទ្រព្យសម្បត្តិក្នុងវត្តចំនួនពីរផ្សេងគ្នានៅក្នុងក្រុងបាត់ដំបងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួន និងបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ម្សិលមិញ។

 

យោងតាមរបាយការណ៍របស់មន្ត្រីអាវុធហត្ថខេត្តបានបញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះ រ៉េត ភិរម្យភេទប្រុស អាយុ២៨ឆ្នាំ រស់នៅស្រុកឯកភ្នំ។ ទី២-ឈ្មោះ កែវ សុខជា ភេទប្រុស អាយុ ៣៩ឆ្នាំ ។ ទី៣-ឈ្មោះ សុខ សុភ័ក្រ្ត ភេទប្រុស អាយុ៣៦ឆ្នាំ ។ ៤-ឈ្មោះ សាម សំរិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ទាំង០៣នាក់រស់នៅក្មុងក្រុងបាត់ដំបង ។

 

បន្ទាប់ពីធ្វើការសួរបំភ្លឺនិងស៊ើបអង្កេតសមត្ថកិច្ចកំណត់បានថា ជនល្មើសដែលប្រព្រឹត្តសកម្មភាពលួចក្នុងវត្តទាំងពីរករណីខាងលើគឺ ឈ្មោះ ធឿន ម៉េងហុង ហៅ ម៉េង ភេទប្រុសអាយុ២៥ឆ្នាំ ទីលំនៅមិនពិតប្រាកដត្រូវបានស្នងការនគរបាលខេត្តចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ចំណែកឈ្មោះ រ៉េត ភិរម្យ ជាអ្នកដឹកជនល្មើសដើររកកន្លែងលក់អំភ្លីនិង mixer ដែលជនល្មើសលួចបានពីក្នុងវត្តសង្កែ  រីឯឈ្មោះ សាម សំរិទ្ធ ជាអ្នកយកម៉ិចស័រនិងអំភ្លីដែលឈ្មោះ ម៉េង លួចបានទៅលាក់ក្នុងរថយន្តរបស់ខ្លួន ហើយដឹកជូនជនល្មើសដើរពឹងពាក់គេដើម្បីឲ្យជួយរកកន្លែងលក់ ហើយក៏ជួបឈ្មោះ រ៉េត ភិរម្យ ក៏ប្រគល់ឲ្យរ៉េត ភិរម្យដឹកឈ្មោះ ម៉េង ដើររកកន្លែងលក់ ចំណែកឈ្មោះ សុខ សុភ័ក្រ្ត ជាអ្នកទទួលទិញអំភ្លីនិងមិចស័រពីឈ្មោះ ម៉េងនិងឈ្មោះ រ៉េត ភិរម្យ ក្នុងតម្លៃ ០៨ម៉ឺនរៀល ។

 

គួរបញ្ជាក់ផងដែរថា ករណីទី១-នៅចន្លោះម៉ោង ០៣និង០០'ដល់ម៉ោង ០៤និង០០'នាទីទាបភ្លឺ ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងវត្តដំរីស ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាពគាស់ដំបូលសាលាឆាន់ចូល គាស់ហិបដាក់បច្ច័យរបស់វត្តចំនួន ០៧ហិប សរុបជាទឹកប្រាក់ប្រមាណជា ២០ម៉ឺនរៀល។

 

ករណីទី២-នៅចន្លោះម៉ោង ០៤និង០០នាទី ដល់ម៉ោង ០៥និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ជនសង្ស័យបានចូលក្នុងសាលាឆាន់នៅវត្តសង្កែ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង លួចយកសម្ភារៈ ៖ អង្ករ ០៦ការ៉ុង ,បច្ច័យ(លុយ)ក្នុងហិបប្រមាណ១០ម៉ឺនរៀល ,Speaker JBL ចំនួន០១ តម្លៃ៧០០ដុល្លារ ,Mixer ចំនួន ០១ តម្លៃ ១០០ដុល្លារ , អំភ្លី ចំនួន ០១ ៕









ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post