បាត់ដំបង ៖ យ៉ាងហោចណាស់បុរស០២នាក់បានរងរបួសធ្ងន់នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូនៅវេលាម៉ោង
០៧និង១០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦
នៅតាមបណ្តោយផ្លូវស្រែ១០០ ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ០១គ្រឿង
ពាក់ផ្លាកលេខ បាត់ដំបង1R-9584
បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេង
ចំណែកម៉ូតូ០១គ្រឿងទៀតម៉ាកហុងដា CLICK ពណ៌ស ពាក់ផ្លាកលេខ
បន្ទាយមានជ័យ1S-7298
បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើងបានជ្រុលមកបុកពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់០២នាក់តែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់មកភាគីទាំងសងខាងបានធ្វើការសម្របសម្រួលបញ្ចប់រឿងនៅនិងកន្លែងផងដែរ ៕
ដោយ ៖ សាលី

