ជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តដែលកំពុងបត់ឆ្វេងបណ្តាលអោយរងរបួសធ្ងន់ម្នាក់
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តដែលកំពុងបត់ឆ្វេងបណ្តាលអោយរងរបួសធ្ងន់ម្នាក់

បាត់ដំបង ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ក្រោយជិះម៉ូតូទៅបុករថយន្តដែលកំពុងបត់ឆ្វេងនៅវេលាម៉ោង​ ០៩និង០០នាទី​ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ នៅចំណុចខាងក្រោយរង្វង់មូលលោកតាដំបងក្រញូង ស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

 

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តម៉ាកTOYOTA PRIUS ពណ៌ទឹកមាស០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 2C-6504 បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេង ចំណែកម៉ូតូម៉ាកហុងដា SCOOPY ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1AX-5380 បើកបរដោយស្ត្រីម្នាក់ទិសដៅស្របគ្នា បានជ្រុលមកបុកពេញទំហឹងបណ្តាលអោយដួលបោកក្បាលរងរបួសធ្ងន់ ចំណែកម៉ូតូខូចខាតយ៉ាងដំណំផងដែរ។

 

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យវាស់វែងធ្វើកំណត់ហេតុដើម្បីរងចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ ៕



ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post