បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈនេះ តំណាងអង្គទូតនានាប្រចាំនៅកម្ពុជា បានចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ ដែលទទួលរងផលប៉ះពាល់ដោយការឈ្លានពានពីសំណាក់យោធាថៃ។
សកម្មភាពចុះពិនិត្យនេះ ដឹកនាំដោយ លោកស្រី អ៊ាត សោភា រដ្ឋមន្រ្ដីស្ដីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអមដំណើរដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។





