រថយន្ត០២គ្រឿង បុកគ្នាពេញទំហឹងបណ្តាលអោយ រងការខូចខាតយ៉ាងដំណំ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

រថយន្ត០២គ្រឿង បុកគ្នាពេញទំហឹងបណ្តាលអោយ រងការខូចខាតយ៉ាងដំណំ


បាត់ដំបង ៖ រថយន្ត០២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងដំណំនៅវេលាម៉ោង ១៣និង១៥នាទី ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្លូវប្រសប់ក្បែរសាលាខេត្ត ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។


ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តម៉ាក TOYOTA VITZ ពណ៌ស០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង2E-6659 បើកបរដោយយុវសិស្សម្នាក់ទិសដៅពីជើងទៅត្បូង ចំណែករថយន្តមួយគ្រឿងទៀតម៉ាក កូរ៉េធុនតូច (ក្រុមហ៊ុនដឹកសំរាម ហុក លៀប) ពណ៌ស គ្មានផ្លាកលេខ បើកបរដោយបុរសម្នាក់ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលបុកគ្នាពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងដំណំ ប៉ុន្តែមិនបណ្តាលអោយមាននរណាម្នាក់រងរបួសធ្ងន់ធ្ងរឡើយ។


ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងផងដែរ ៕​




ដោយ ៖ សាលី

     

Post a Comment (0)
Previous Post Next Post