ប៉ៃលិន ៖ ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញផ្សព្វផ្សាយច្បាប់ ស្តីពីការ ប្រឆាំង អំពើពុករលួយ, ច្បាប់ស្តីពីវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់ស្ថាប័ណ្ណទូទាំងខេត្តប៉ៃលិន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន
បានបង្ហាញការជឿជាក់ថា៖ ការផ្សព្វផ្សាយនា ពេលនេះ នឹងបានជួយឱ្យថ្នាក់ដឹកនាំ
និងមន្ត្រីរាជការ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ស្វែងយល់បន្ថែមទៀត អំពីប្រវត្តិគោល
គំនិត សំខាន់ៗ ក៏ដូចជាចំណេះដឹងទូលំទូលាយ
ពាក់ព័ន្ធនឹងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយច្បាប់ស្តីពី វិសោធនកម្ម
ច្បាប់ ស្ដីពីការប្រឆាំងអំពើពុករលួយ
និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធបានជ្រួតជ្រាប និងច្បាស់លាស់បន្ថែម ព្រោះ គោល
ដៅប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយតាមរយៈការចាត់វិធានការអប់រំ បង្ការទប់ស្កាត់
និងអនុវត្តច្បាប់បង្ក្រាប បទល្មើស ពុករលួយ មានវិសាលភាពអនុវត្តចំពោះអំពើពុករលួយគ្រប់រូបភាព
គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់នៅ ទូទាំង ព្រះរាជាណាចក្រកម្ពុជា
ដែលបានប្រព្រឹត្តក្រោយពេលដែលច្បាប់នេះមានអនុភាពអនុវត្ត។ច្បាប់នេះ
មានគោលបំណងលើកកម្ពស់ប្រសិទ្ធ ភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋ
នៅក្នុងការដឹកនាំ និងការ គ្រប់គ្រង រដ្ឋព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌
ដែលជាមូលដ្ឋានចាំបាច់ ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយ ភាព ក្រីក្រ។
ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង បានមានប្រសាសន៍លើកឡើងថា៖
អង្គភាពប្រឆាំងអំពើពុក រលួយ មានសិទ្ធិអំណាចក្នុងការស្រាវជ្រាវ និងប្រមូលព័ត៌មាន
ដែលពាក់ព័ន្ធនឹងបទល្មើសពុករលួយ ដើម្បីបម្រើឱ្យការ អនុវត្តច្បាប់ ការបង្ក្រាប
និងទប់ស្កាត់ បទល្មើសពុករលួយដែលកើតមាន ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយ គ្មាន
ការរំខាន ឬជ្រៀតជ្រែកពីសំណាក់អ្នករាជការសាធារណៈឬមន្រ្តីដែលពាក់ព័ន្ធឡើយ
ដូច្នេះកម្មវិធីចុះផ្សព្វផ្សាយនេះ មានគោលបំណងចែករំលែកចំណេះដឹង
និងបទពិសោធន៍ដល់មន្រ្តីថ្នាក់មូលដ្ឋាន ជាពិសេសមន្រ្តីអនុវត្តន៍ការងារផ្ទាល់
សកម្មភាព នៃអំពើពុករលួយ ពីព្រោះអំពើពុករលួយ ត្រូវបានគេនិយាយ និងស្គាល់ច្បាស់
ប៉ុន្តែគោលគំនិត និងខ្លឹមសារនៃ អំពើពុករលួយមិនត្រូវបានយល់ដឹងទូលំទូលាយ
និងស៊ីជម្រៅនោះទេ។
សូមបញ្ជាក់ថា តាមរយ:ការផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, ច្បាប់ស្តីពីវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនេះ សិក្ខាកាមទទួលបានការយល់ដឹងពី ១) សញ្ញាណនៃអំពើពុករលួយ ២) ការប្រឆាំងអំពើពុករលួយនៅកម្ពុជា ៣) នីតិវិធីស៊ើបអង្កេតបទល្មើសពុករលួយ ៤) បទល្មើសពុករលួយ និងទោស៥) របៀបដាក់ពាក្យប្តឹងមក អ.ប.ព.។ល។ ៕






