ខេត្តបន្ទាយមានជ័យ ដាក់វិធានការតឹងរឹងគ្រប់គោលដៅត្រួតពិនិត្យជនបរទេស ឆ្លងកាត់ចូល២៤ម៉ោងលើ២៤ម៉ោង
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ខេត្តបន្ទាយមានជ័យ ដាក់វិធានការតឹងរឹងគ្រប់គោលដៅត្រួតពិនិត្យជនបរទេស ឆ្លងកាត់ចូល២៤ម៉ោងលើ២៤ម៉ោង

បន្ទាយមានជ័យ ៖ លោក អ៊ុំ  រាត្រី អភិបាលខេត្តបន្ទាយមានជ័យក្នុងកិច្ចប្រជុំដឹកនាំសមត្ថកិច្ចចម្រុៈលើការត្រួកពិនិត្យជនបរទេសនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៦នេះបាន ដាក់ចេញផែនការត្រួតពិនិត្យជនបរទេសឆ្លងកាត់ខេត្តបន្ទាយមានជ័យ គ្រប់គោលដៅ២៤ម៉ោងលើ២៤ម៉ោងដេីម្បីទប់ស្កាត់បទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams

 

បទបញ្ជាយ៉ាងម៉ឺងម៉ាត់នេះសំដៅលើជនបរទេសដែលឆ្លងកាត់ចូលមកខេត្តបន្ទាយមានជ័យ ត្រូវពិនិត្យឯកសារពាក់ព័ន្ធរបស់ជនបរទេសទាំងអស់នោះ បេីចូលមកបម្រេីការនៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវសួរព័ត៌មានពាក់ព័ន្ធកន្លែងបំពេញការងារនៅទីតាំងណា ត្រូវមានការធានាពីម្ចាស់ក្រុមហ៊ុន ឬសហគ្រិះ ដើម្បីធានាឱ្យបាននូវបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams

 

សូមបញ្ជាក់ផងដែរថា ក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ដាក់ចេញនូវផែនការយ៉ាងមុតស្រួច ក្នុងការបង្ក្រាបប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡា ញទូទាំងប្រទេស ក្នុងនោះរដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការបន្ថែមនៅទីតាំងត្រួតពិនិត្យគ្រប់ច្រកល្ហក ត្រួតពិនិត្យជនបរទេសឆ្លងកាត់ចូលមកខេត្តបន្ទាយមានជ័យ ៕















Post a Comment (0)
Previous Post Next Post