បាត់ដំបង ៖
បុរសវ័យចំណាស់ម្នាក់ព្រោះតែជំងឺប្រចាំកាយបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៣និង២០នាទីទៀបភ្លឺ
ឈានចូលថ្ងៃទី២០ ខែកម្ភៈ ឆ្នាំ២០២៦ នៅចំណុចក្រុមទី៨ ភូមិស្តីស្ទឹង ឃុំតាលាស់
ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ជុំ ផែន ភេទប្រុស អាយុ៦០ឆ្នាំ ជាមនុស្សមានជំងឺប្រចាំកាយ តែងប្រើថ្នាំ សរសៃប្រសាទ
និងផឹកស្រាស្រវឹងជាប្រចាំ ហើយបានភៀសសឹកមកពីភូមិអូរជញ្ជៀន ឃុំអន្លង់វែង
ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
ហើយមកស្នាក់នៅជាមួយឪពុកម្តាយបង្កើតស្ថិតនៅក្រុមទី៨ ភូមិស្តីស្ទឹង ឃុំតាលាស់
ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ជនរងគ្រោះខាងលើបានធ្វើអត្តឃាតដោយយកខ្សែនីឡុង(ខ្សែគោ) ប្រវែង០២ម៉ែត្រចងកទៅនឹងផ្ទូងផ្ទះបាយជាប់នឹងជញ្ជាំងផ្ទះបណ្តាលអោយស្លាប់ ក្រោយមកសមត្ថកិច្ចបានចុះទៅពិនិត្យធ្វើកោសល្យវិច័យរួចប្រគល់អោយសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី


