តបណ្តាញខ្សែរភ្លើងដើម្បីឆក់ត្រី ខុសបច្ចេកទេសត្រូវបានឆក់ស្លាប់ខ្លួនឯង
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

តបណ្តាញខ្សែរភ្លើងដើម្បីឆក់ត្រី ខុសបច្ចេកទេសត្រូវបានឆក់ស្លាប់ខ្លួនឯង

បាត់ដំបង ៖ បុរសម្នាក់ត្រូវបានឆក់ខ្សែភ្លើងស្លាប់យ៉ាងអាណោចអាធ័មខណៈពេលកំពុងតបណ្តាញភ្លើងដើម្បីឆក់ត្រីនៅវេលាម៉ោង ៨និង០០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចក្រុមទី៦ ភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។


ជនរងគ្រោះមានឈ្មោះ យ៉ម សាម៉េត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានឆក់ខ្សែភ្លើងស្លាប់ខណៈពេលជនរងគ្រោះកំពុងតខ្សែរភ្លើងដើម្បីឆក់ត្រី ក្នុងប្រឡាយទឹកក្រោយផ្ទះម្តាយធំ ។


ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យរួចធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះអោយខាងក្រុមគ្រួសារដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕



ដោយ ៖ សាលី

Post a Comment (0)
Previous Post Next Post