សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលសាកសួរសុខទុក្ខ ប្រជាពលរដ្ឋភៀសសឹកចំនួន​ ​១.២៤៨គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលសាកសួរសុខទុក្ខ ប្រជាពលរដ្ឋភៀសសឹកចំនួន​ ​១.២៤៨គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ


បន្ទាយមានជ័យ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ កុម្ភៈ ២០២៦ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ ប្រជាពលរដ្ឋភៀសសឹកចំនួន​ ​១.២៤៨គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងបរិវេណវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

 

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំគ្រប់មធ្យោបាយដើម្បីបញ្ជៀសការផ្ទុះសង្គ្រាមឡើងវិញ​ និងខិតខំរៀបចំការស្នាក់នៅបណ្តោះអាសន្នដល់បងប្អូន​ អ៊ំពូមីង​ តាយាយដែលត្រូវចាកឆ្ងាយពីលំនៅដ្ឋាន​,​ មិនទាន់អាចត្រឡប់ទៅវិញក្នុងពេលនេះ​ ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃឱ្យកាន់តែល្អប្រសើរទាំងសុវត្ថិភាព​ និងបរិស្ថានស្អាត។ នេះ​ គឺបញ្ជាក់ច្បាស់ថា​ រាជរដ្ឋាភិបាល​មិនបោះបង់ប្រជាពលរដ្ឋណាម្នាក់នោះទេ​ "សុខទុក្ខរបស់ប្រជាពលរដ្ឋ​ គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាល​ និងប្រជាពលរដ្ឋទូទាំងប្រទេស"។







Post a Comment (0)
Previous Post Next Post