ព្រះវិហារ ៖ លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត នៅព្រឹកថ្ងៃទី១២
ខែកុម្ភៈ ឆ្នាំ ២០២៦នេះ បានដឹកនាំមន្រ្តីជំនាញចុះល្បាត
និងណែនាំដល់បងប្អូនប្រជាពលរដ្ឋមិនឱ្យមានការ កាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ
ក្នុងភូមិសាស្រ្តភូមិត្មាតប៉ើយឃុំព្រីងធំ ស្រុកជាំក្សាន្ត ។
ក្នុងនោះដែរលោកអភិបាលស្រុកជាំក្សាន្ត បន្តការផ្តាំផ្ញើ ដល់មន្រ្តីក្រោមឱវាទក្នុងនាមជាភ្នែក ជាច្រមុះរបស់ស្រុក និងមន្រ្តីជំនាញ បន្តការទប់ស្កាត់ការរុករានទន្រ្ទានដីព្រៃរដ្ឋ ធ្វើជាកម្មសិទ្ធិក្នុងស្រុកជាំក្សាន្ត ៕
ដោយ ៖ រ៉ាស៊ី




