បុរស០៤នាក់បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍ម៉ូតូ០២គ្រឿងបុកគ្នា
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

បុរស០៤នាក់បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍ម៉ូតូ០២គ្រឿងបុកគ្នា

បាត់ដំបង ៖ យ៉ាងហោចណាស់បុរស០៤នាក់បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍ម៉ូតូ០២គ្រឿងបុកគ្នានៅវេលាម៉ោង​ ១៩និង៣០នាទី ថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី០២ ភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។

 

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ បាត់ដំបង 1AF-1309 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ ទិសដៅពីលិចទៅកើត ចំណែកម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ប៉ៃលិន 1C-5259 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបុកគ្នាពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ទាំង០៤នាក់តែម្តង។

 

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចចុះមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែដើម្បីចាត់ការតាមនីតិវិធី ៕




ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post