ឡើងវ៉ាជែងមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូខាងមុខ បណ្តាលអោយរងរបួសធ្ងន់ស្រាល ០៣នាក់
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឡើងវ៉ាជែងមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូខាងមុខ បណ្តាលអោយរងរបួសធ្ងន់ស្រាល ០៣នាក់

បាត់ដំបង ៖ យ៉ាងហោចណាស់ក្មេងស្រីសិស្សសាលាចំនួន០២នាក់ និងបុរសម្នាក់បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្ឆ្នាំ២០២៦ នៅត្រង់ចំណុចក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តគរ ស្ថិតក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

 

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដា CLICKពណ៌សមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1T-5134 បើកបរដោយក្មេងស្រីសិស្សសាលាម្នាក់ និងអ្នករួមដំណើរម្នាក់ ទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1C-7892 បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានឡើងវ៉ារថយន្តខាងមុខក៏ជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលអោយភាគីខាងម៉ូតូCLICK រងរបួសធ្ងន់ស្រាល០២នាក់ចំណែកភាគីខាងម៉ូតូម៉ាកហុងដាឌ្រីមរងរបួសធ្ងន់។

 

ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ រួមនិងសមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យស្នងការខេត្ត ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕




ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post