មន្ត្រីរាជការ និងអ្នកសារព័ត៌មានរាប់រយនាក់ ចូលរួមក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ", "Say No to Fake News"
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

មន្ត្រីរាជការ និងអ្នកសារព័ត៌មានរាប់រយនាក់ ចូលរួមក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ", "Say No to Fake News"

បាត់ដំបង ៖ នារសៀលថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាព ពាក់ព័ន្ធ និងអ្នកសារព័ត៌មានក្នុងស្រុករាប់រយនាក់បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ", "Say No to Fake News"

 

ពិធីនេះដែរប្រព្រឹត្តធ្វើឡើងនៅអគារEសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង  លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ និងអ្នកសារព័ត៌មានក្នុងស្រុកជាច្រើននាក់បានចូលរួមផងដែរ។

 

នាឱកាសនោះដែរក៏មានសេចក្តីរាយការណ៍សង្ខេបស្តីពីសកម្មភាពចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយរបស់មន្ទីរព័ត៌មានខេត្តបាត់ដំបងដោយ លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្ត ,ការចាក់បញ្ចាំងវីដេអូរសកម្មភាពចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ ,ការចាក់វីដេអូរចំណាប់អារម្មណ៍និងប្តេជ្ញាចិត្តរបស់យុវជនក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តំណាងមន្ត្រីសារព័ត៌មាន ,តំណាង ស.ស.យ.ក , តំណាងកាយរិទ្ធជាតិកម្ពុជា, តំណាងអ្នកមានប្រជាប្រិយភាពលើបណ្តាញទំនាក់ទំនងសង្គម , សារៈសំខាន់នៃយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!។

 

បន្ថែមពីនេះក៏មានសុន្ទរកថាគន្លឹះស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងក្រោមពាក្យស្លោក និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ និងអនុសាសន៍ណែនាំតម្រង់ទិស ដោយ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងផងដែរ ៕







ដោយ ៖ សាលី

Post a Comment (0)
Previous Post Next Post