ឯកឧត្តម ព្រួញ រិទ្ធថា អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុង០១ខ្សែនៅក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្តម ព្រួញ រិទ្ធថា អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុង០១ខ្សែនៅក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង

 


បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងលេខ៤០៩មួយខ្សែ ប្រវែង៨៥០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

 

ក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងខាងលើ ឯកឧត្តម បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៦នេះ មន្ទីរសាធារណការខេត្តទទួលបានគម្រោងអភិវឌ្ឍន៍ខ្សែផ្លូវចំនួន៦ខ្សែពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន ហើយសម្រាប់ផ្លូវលេខ៤០៩ ដែលកំពុងពន្លឿនការសាងសង់នេះ គឺជាផ្លូវមួយខ្សែក្នុងចំណោមផ្លូវចំនួន៦ខ្សែដែលមន្ទីរសាធារណការខេត្ត បានទទួលគម្រោងពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឆ្នាំ២០២៦នេះ។

 

ឯកឧត្តមបានបញ្ជាក់ទៀតថា ពាក់ព័ន្ធលើការងារស្ថាបនាពង្រីកផ្លូវ លេខ៤០៩នេះ គឺក្រុមការងារបច្ចេកទេស និងធ្វើការកាយបកដីគ្មានគុណភាពចេញនិងរៀបចំធ្វើគ្រឹះថ្មី ដោយក្រាលល្បាយថ្មម៉ិចនិងកៀរកិនបង្ហាប់ទៅតាមស្តង់ដារបច្ចេកទេស និងបន្ទាប់មករៀបចំក្រាលកម្រាលសរសៃដែកតាមប្លង់បច្ចេកទេស ដើម្បីបន្តធ្វើការចាក់ល្បាយបេតុងកម្រាស់១៥សង់ទីម៉ែត្រនិងបន្តថែទាំបេតុងដោយស្រោចទឹក ហើយក្នុងពេលថែទាំបេតុងហាមមិនឱ្យធ្វើចរាចរណ៍ឆ្លងកាត់លើផ្លូវមួយរយៈ រហូតដល់បេតុងរឹងមាំល្អទើបបើកឲ្យចរាចរណ៍ធម្មតាឡើងវិញ។

 

ជាមួយគ្នានេះ ឯកឧត្តម  ព្រួញ រិទ្ធថា ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ដីចំណីផ្លូវសូមឲ្យមានការចូលរួមនៅពេលដែលរដ្ឋត្រូវការបង្ខិតរបងសំយ៉ាបឬតម្រូវអោយកាត់អ្វីសូមឱ្យមានការចូលរួមដើម្បីសោភ័ណភាពក្រុងរបស់យើងផង និងមួយវិញទៀតបើសិនជាយើងបានពង្រីកផ្លូវឲ្យធំទូលាយ យើងមិនមានការកកស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះសូមមានការចូលរួមដោយស្មារតីទទួលខុសត្រូវខ្ពស់ ពីព្រោះក្រុមការងារបានបាញ់ថ្នាំជូនរួចអស់ហើយដោយវាស់ចេញពីអាក់ប៉ុន្មានម៉ែត្រប៉ុន្មានម៉ែត្រទាំងខាងឆ្វេងដៃនិងខាងស្ដាំដៃ ព្រោះកាលណាយើងអាចដោះដីចំណីផ្លូវរួចរាល់ទាំងអស់ទើបយើងអាចដំណើរការស្ថាបនាផ្លូវក្នុងក្រុងយើងជាបណ្ដើរៗបន្តទៅទៀត តែក្នុងករណីផ្លូវណាដែលមិនទាន់ដោះដីចំណីផ្លូវបានទេយើងក៏មិនអាចស្ថាបនាបានដែរ ៕






ដោយ ៖ សាលី

Post a Comment (0)
Previous Post Next Post