ភ្នំពេញ ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Nkubito Manzi Bakuramutsa ឯកអគ្គរដ្ឋទូតសាធារណរដ្ឋរវ៉ាន់ដា ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងសេអ៊ូល។
កិច្ចពិភាក្សាបានផ្តោតសំខាន់លើការពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ ។ ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ប្រកបដោយអត្ថន័យ និងចក្ខុវិស័យក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែសុីជម្រៅបន្ថែម រវាងស្ថានតំណាងនៃប្រទេសទាំងពីរ នៅសាធារណរដ្ឋកូរ៉េ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងបន្តការគាំទ្រគ្នាទៅវិញទៅមកក្នុងបេសកកម្មការទូត នៅក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលេីបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍រួមផងដែរ។


