ឯកអគ្គរាជទូតកម្ពុជា និងឯកអគ្គរដ្ឋទូតចិន ប្រចាំសាធារណរដ្ឋកូរ៉េ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានតំណាងនៃប្រទេសទាំងពីរ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកអគ្គរាជទូតកម្ពុជា និងឯកអគ្គរដ្ឋទូតចិន ប្រចាំសាធារណរដ្ឋកូរ៉េ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានតំណាងនៃប្រទេសទាំងពីរ

ភ្នំពេញ ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម DAI Bing ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំសាធារណរដ្ឋកូរ៉េ នៅស្ថានទូតចិន ក្នុងទីក្រុងសេអ៊ូល។

 

ឯកឧត្តម ឯកអគ្គរាជទូត បានជម្រាបជូន ឯកឧត្តម DAI Bing អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបបទល្មើសអនឡាញក្នុងប្រទេសកម្ពុជា ដោយបានចាប់ខ្លួន និងបញ្ជូនឧក្រិដ្ឋជនទៅប្រទេសកំណើតរបស់ពួកគេដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។

 

ឯកឧត្តម DAI Bing បានមានប្រសាសន៍ថា ឯកឧត្តម បានឃើញ និងទទួលស្គាល់នូវកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបបទល្មើសអនឡាញកន្លងមក។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការថែរក្សាទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ក្នុងភាពជាបងប្អូនល្អ និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានតំណាងនៃប្រទេសទាំងពីរ នៅសាធារណរដ្ឋកូរ៉េផងដែរ។



Post a Comment (0)
Previous Post Next Post