ក្មេងស្រីម្នាក់ លង់ទឹកស្រះខាងក្រោយផ្ទះ ស្លាប់យ៉ាងអាណោចអាធ័ម
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ក្មេងស្រីម្នាក់ លង់ទឹកស្រះខាងក្រោយផ្ទះ ស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបង ៖ ក្មេងស្រីម្នាក់បានលង់ទឹកស្រះខាងក្រោយផ្ទះស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅចំណុចក្រុមទី៩ ភូមិអូរគគីរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

 

បើតាមការបញ្ជាក់ពីឈ្មោះ វ៉ាន់ លីហេង រស់នៅក្រុមទី៩ ភូមិអូរគគីរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបងដែលត្រូវជាម្តាយក្មេងរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុកូនរបស់គាត់(ក្មេងរងគ្រោះ)ឈ្មោះ ម៉ុន យ៉ាយ៉ា ភេទស្រី អាយុ ១ខួប ៦ខែ បាននៅដេកអង្រេឹងលង់លក់ជាមួយបងជីដូនមួយឈ្មោះ វ៉ាន់ លីហេង ភេទស្រី អាយុ៩ឆ្នាំ លុះក្រោយមករូបគាត់ក៏ទៅដាស់អោយភ្ញាក់ តែបាត់មិនឃើញឈ្មោះ ម៉ុន យ៉ាយ៉ា ភ្លាមនោះក៏បាននាំគ្នាដើររកក៏ប្រទះឃើញឈ្មោះ ម៉ុន យ៉ាយ៉ា លង់ទឹកស្រះខាងក្រោយផ្ទះស្លាប់បាត់ទៅហើយ 

 

ក្រោយពេលកើតហេតុរូបគាត់ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន បន្ទាប់មកសមត្ថកិច្ចក៏បានចុះមកពិនិត្យធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី ៕



ដោយ ៖ សាលី

Post a Comment (0)
Previous Post Next Post