បាត់ដំបង ៖ យ៉ាងហោចណាស់សត្វគោ០១ក្បាល និងសត្វមាន់ ១០០ក្បាល បានងាប់នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យ នៅវេលាម៉ោងប្រហែល០២និង០០នាទី រំលងអាទ្រាត ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
សមត្ថកិច្ច បានបញ្ជាក់ថា
ករណីអគ្គិភ័យកើតឡើងខាងលើនេះបានបណ្តាលអោយឆេះរោងគោនិងមាន់មួយខ្នងទំហំ២២ម៉ែត្រx៥ម៉ែត្រ ធ្វើអំពីឈើ ដំបូលស័ង្កសី ឆេះអស់ទាំងស្រុង និងងាប់សត្វគោចំនួន០១ក្បាល ,សត្វមាន់
ចំនួន១០០ក្បាល ,ម៉ូទ័របូមទឹក០១គ្រឿង ,ធុងបាញ់ថ្នាំ០១ ,ម៉ាសូត ៩លីត្រ ,ចំបើង១១ដុំ គឹតជាទឹកប្រាក់ប្រហែល ១០លានរៀល (ដប់លានរៀល) ដែលមានម្ចាស់ផ្ទះឈ្មោះ យិន ជន់ ភេទប្រុស អាយុ៧២ឆ្នាំ រស់នៅភូមិបាយដំរាំ
ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង (មិនបាននៅផ្ទះ)។
នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ សមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គីភ័យទេ ដោយសារទទួលបានព័ត៌មានយឺតពេល ចំណែកមូលហេតុសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕
ដោយ ៖ សាលី




