ឯកឧត្តម ឃួន ផុនរតនៈ និងមន្រ្តីអមស្ថានទូតប្រចាំសាធារណរដ្ឋកូរ៉េ អញ្ជើញចូលរួមស្តាប់បាឋកថាស្តីពី “Cybersecurity and Artificial Intelligence”
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្តម ឃួន ផុនរតនៈ និងមន្រ្តីអមស្ថានទូតប្រចាំសាធារណរដ្ឋកូរ៉េ អញ្ជើញចូលរួមស្តាប់បាឋកថាស្តីពី “Cybersecurity and Artificial Intelligence”

ភ្នំពេញ ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ព្រមទាំងមន្រ្តីអមស្ថានទូត នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមស្តាប់បាឋកថាស្តីពី “Cybersecurity and Artificial Intelligence” ឧទ្ទេសនាមដោយឯកឧត្តម Tanel Sapp ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអេស្តូនី​។  


បាឋកថានេះបានរៀបចំឡើងដោយស្ថានទូតហ្វីលីពីន ប្រចាំសាធារណរដ្ឋកូរ៉េ ក្នុងនាមហ្វីលីពីន ជាប្រធានអាស៊ាន ឆ្នាំ២០២៦​ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត ប្រទេសសមាជិកអាស៊ាន ភារធារីស្តីទី និងមន្ត្រីការទូតប្រទេសអាស៊ាន ផងដែរ។


បាឋកថានេះរៀបចំឡើង ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈប្រយោជន៍នៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតដោយសុវត្ថិភាព និងការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងអនាគតនៃការកសាងរដ្ឋាភិបាលឌីជីថល ក្នុងន័យជំរុញ លើកកម្ពស់ការងារប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់ផលិតភាព ក៏ដូចជាទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើង។







Post a Comment (0)
Previous Post Next Post