រថយន្ត CAMRY បោះពួយលឿនទៅបុកម៉ូតូដែលកំពុងឆ្លងផ្លូវអោយប៉ើងទៅបុក ម៉ូតូសណ្តោងរទេះដែលចតចោល បណ្តាលអោយបុរសម្នាក់ស្លាប់
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

រថយន្ត CAMRY បោះពួយលឿនទៅបុកម៉ូតូដែលកំពុងឆ្លងផ្លូវអោយប៉ើងទៅបុក ម៉ូតូសណ្តោងរទេះដែលចតចោល បណ្តាលអោយបុរសម្នាក់ស្លាប់

បាត់ដំបង ៖  រថយន្ត CAMRY បោះពួយលឿនជ្រុលទៅបុកម៉ូតូដែលកំពុងឆ្លងផ្លូវបណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗរួចម៉ូតូប៉ើងទៅបុកម៉ូតូសណ្តោងរទេះមួយគ្រឿងផ្សេងទៀតដែលចតចោលបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៨និង១០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៦ នៅតាមបណ្តោយផ្លូវហៃវ៉េ ស្ថិតក្នុងភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

 

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1V-9484 បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើត(ឆ្លងផ្លូវ) ចំណែករថយន្តម៉ាកCAMRY ពាក់ផ្លាកលេខ ភ្នំពេញ 2R-8550 បើកបរដោយបុរសម្នាក់ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលមកបុកពេញទំហឹងបណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ បន្ទាប់មកម៉ូតូបានប៉ើងទៅបុកម៉ូតូសណ្តោងរទេះដែលចតចោលផងដែរ។

 

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុយកមធ្យោបាយទាំងអស់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពត្រូវបានប្រគល់អោយសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕







ដោយ ៖ សាលី
Post a Comment (0)
Previous Post Next Post