បាត់ដំបង ៖ ឃ្លាំងស្តុកត្រីឆ្អើរមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង១០និង៥៥នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្សារប្រហក់ ស្ថិតក្នុងក្រុមទី១០ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយដឹងថា
ករណីអគ្គីភ័យខាងលើនេះបានបណ្តាលអោយឆាបឆេះឃ្លាំងឬក៏ស្រង់ស្តុបត្រីឆ្អើ ពងត្រី ប្រហក់
ផ្អក ដែលមានទំហំ០៥ម៉ែត្រx០៦ម៉ែត្រ ធ្វើអំពីឈើ
ប្រក់ស័ង្កសី ជញ្ជាំងសង្ក័សី ដែលមានម្ចាស់ឈ្មោះ ជីវ សុផល
ភេទប្រុស អាយុ៥៧ឆ្នាំរស់នៅចំណុចភូមិឃុំខាងលើ។
នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ ភ្លាមៗនោះមានទាំងប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចបានចេញអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់អស់ទឹកចំនួន០១ឡាន ហើយមូលហេតុគឺដោយសារម្ចាស់មានការធ្វេសប្រហែសដាក់ភ្លើងឆ្អើត្រីទុកចោលរវល់ចូលបន្ទប់ទឹកក៏បណ្តាលអោយស្រក់ខ្លាញ់ឆាបឆេះឡើងតែម្តង ៕
ដោយ ៖ សាលី




