រថយន្ត ALPHARD បោះពួយលឿន ជ្រុលទៅបុកម៉ូតូពីក្រោយបណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

រថយន្ត ALPHARD បោះពួយលឿន ជ្រុលទៅបុកម៉ូតូពីក្រោយបណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់

បាត់ដំបង ៖ បុរសម្នាក់ត្រួវបានរថយន្ត ALPHARD បុកពីក្រោយបណ្តាលអោយរងរបួសធ្ងន់ខណៈកំពុងជិះម៉ូតូឆ្លងផ្លូវនៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៦ នៅតាមបណ្តោយផ្លូវហៃវ៉េ ស្ថិតក្នុងក្រុមទី១៦ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង។

 

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាក ហុងដាឌ្រីម សេរីចាស់មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1I-6739 បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងឆ្លងផ្លូវ ចំណែករថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា.T.M-7899 បើកបរដោយបុរសម្នាក់ ទិសដៅស្របគ្នាក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលមកបុកពីក្រោយពេញទំហឹង បណ្តាលអោយទាំងម៉ូតូនិងមនុស្សប៉ើងរងរបួសធ្ងន់តែម្តង។

 

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់មកបានវាស់វែងធ្វើកំណត់ហេតុយកទាំងរថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕





ដោយ ៖ សាលី

Post a Comment (0)
Previous Post Next Post