បាត់ដំបង ៖ អគ្គិភ័យបានឆាបឆេះផ្ទះ០១ខ្នង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង ១៤និង៤៥នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ចំណុចក្រុមទី០១ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។
សមត្ថកិច្ចបានបញ្ជាក់ថា
ករណីអគ្គិភ័យខាងលើនេះបានបណ្ដាលអោយឆេះផ្ទះចំនួន០១ខ្នងទាំងស្រុង ដែលមានទំហំ
០៥ម៉ែត្រ×១២ម៉ែត្រ សង់អំពីឈើ ដំបូលស័ង្កសី
រួមជាមួយសម្ភារប្រើប្រាស់ផ្សេងៗក្នុងផ្ទះមួយចំនួន គិតជាទឹកប្រាក់ ប្រហែល ២០០០
ដុល្លារ ដែលម្ចាស់ផ្ទះ ឈ្មោះ ឡឹក រ៉ុង ភេទប្រុស
អាយុ៥៥ឆ្នាំ។
នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ ភ្លាមៗនោះមានទាំងប្រជាពលរដ្ឋ ក៏ដូចជាកម្លាំងអាវុធហត្ថ ជាពិសេសកម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿងចុះអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹក អស់ចំនួន០១រថយន្តក៏គ្រប់គ្រងបានមិនបង្កអោយឆេះឆ្លងទៅផ្ទះអ្នកដទៃ ៕
ដោយ ៖ សាលី



