ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម
ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ
និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានអញ្ជើញទទួលជួបសម្តែងការគួរសម
និងពិភាក្សាការងារជាមួយឯកឧត្តម លី ជេយ៉ុង (LEE JAE YOUNG) អគ្គនាយកទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិ
នៃទីភ្នាក់ងារនគរបាលជាតិកូរ៉េ និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងជំនួបនេះ ភាគីទាំងពីរ បានផ្តោតសំខាន់លើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ Task Force កម្ពុជា–កូរ៉េ ដែលបានបង្កើតឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ ព្រមទាំងពិភាក្សាអំពីផែនការសកម្មភាពបន្ត សម្រាប់អនុវត្តនាពេលខាងមុខ៕






