ម៉ូតូ០២គ្រឿងបុកជិះលើគ្នា តែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្ស
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ម៉ូតូ០២គ្រឿងបុកជិះលើគ្នា តែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្ស

បាត់ដំបង ៖ ម៉ូតូ០២គ្រឿងបុកជិះលើគ្នាបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង​ ១៦និង៥០នាទី​ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅផ្លូវខាងមុខវិមានសព ស្ថិតនៅក្នុងភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។

 

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាSCOOPYពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ1LQ-5237 បើកបរដោយប្អូនស្រីម្នាក់និងអ្នករួមដំណើរម្នាក់ ទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ1BJ-3636 បើកបរដោយស្ត្រីម្នាក់ ឆ្លងផ្លូវទិសដៅពីកើតទៅលិច ក៏បានជ្រុលបុកគ្នាពេញទំហឹងបណ្តាលអោយម៉ូតូជិះលើគ្នា តែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្ស គឺគ្រាន់តែរងរបួសស្រាលបន្តិចបន្តួចតែប៉ុណ្ណោះ។

 

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យវាស់វែងយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕





ដោយ ៖ សាលី

Post a Comment (0)
Previous Post Next Post