បាត់ដំបង ៖ យ៉ាងហោចណាស់បុរសម្នាក់បានរងរបួសបែកមាត់
ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នានៅវេលាម៉ោង១៩និង០៥នាទី
ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត
ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដា
SCOOPYពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AK-1860 បើកបរដោយបុរសម្នាក់ ទិសដៅពីជើងទៅត្បូង
ចំណែកម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1S-1075 បើកបរដោយស្រ្តីចំណាស់ម្នាក់ ទិសដៅពីត្បូងទៅជើង
លុះមកដល់ចំណុចកើតហេតុខាងលើ បានស៊ីញ៉ូស្តាំបត់ឆ្វេង
ក៏បានជ្រុលបុកគ្នាពេញទំហឹងបណ្តាលអោយភាគីខាងបុរសរងរបួសបែកមាត់តែម្តង។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូហុងដាឌ្រីម ជួយចេញថ្លៃជួសជុលអោយខាងភាគីម៉ូតូ SCOOPY ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងផងដែរ ៕
ដោយ ៖ សាលី



