ជាក់ស្តែងនាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានចូលរួម ឧបត្ថម្ភជាថវិការនិងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនធំ តាមរយៈប្អូនប្រុសឈ្មោះ ចៅ វិចិត្រ (ជក់ ចិត្ត) ដែលប្អូនតែងតែគៀងគរស្វែងរក សប្បុរសជនដែលមានចិត្តធម៏ ហើយបន្តយកទៅចែកជូនបងប្អូនដែលមានជីវភាពខ្វះខាត ជួបការលំបាក ជាពិសេសបងប្អូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹកថែមទៀតផង។ដោយបានឧបត្ថម្ភជាថវិការចំនួន ៤០០,០០០រៀល (សែសិបមុឺនរៀល) ព្រមទាំងគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករ Ganzberg ចំនួន ២០ការ៉ុង, ទឹកសុទ្ធចំនួន ២០កេស, មីចំនួន ២០កេស, ទឹកក្រូចចំនួន ១០កេស, ទឹកផ្លែឈើចំនួន ១០កេស, ទឹកត្រីចំនួន ២០យួរ, ទឹកស៊ីអ៊ីវចំនួន ២០យួរ, ត្រីខចំនួន ២០យួរ និងទឹកបរិសុទ្ធចំនួន ៣០យួរបន្ថែមទៀត ៕
Tags:
ព័ត៌មានជាតិ














