ភ្នំពេញ៖ នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ក្នុងស្មារតីសាមគ្គីភាព និងការចែករំលែកដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ បានដឹកនាំប្រតិភូអមដំណើរ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ទៅចែកជូនជនភៀសសឹកចំនួន ២,៥០០គ្រួសារ ដែលបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង សប្បុរសនានា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នៅវត្តព្រះបាទបួនឋាន ស្ថិតក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប និងវត្តឧត្តមគីរីទល់អណ្តែត ស្ថិតក្នុងស្រុកគូលេន ខេត្តព្រះវិហារ ៕