កំពង់ស្ពឺ៖ ក្រោមស្មារតីមនុស្សធម៌ និងយកគំរូដឹកនាំប្រកបដោយគុណធម៌របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈ អភិបាល ខេត្តកំពង់ស្ពឺ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តអញ្ជើញដឹកនាំក្រុមការងារ ព្រមទាំងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺនិងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខវីរៈកងទ័ព លោក កុល សៀង ឈរជើងសមរភូមិមុខនៅខេត្តឧត្ដរមានជ័យ បច្ចុប្បន្នពេលនេះកំពុងសម្រាកថែទាំសុខភាព នៅភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចំពោះវីរៈកងទ័ព លោក កុល សៀង ផងដែរ។
ជាទឹកចិត្តមនុស្សធម៏ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានឧបត្ថម្ភជាថវិការចំនួន ៤០០,០០០រៀល និងសម្ភារៈគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករ ៣បេ, មី ៣កេស, ទឹកបរិសុទ្ធ (Ganzberg) ៣កេស, ទឹកត្រី ៣យួរ, ទឹកស៊ីអ៊ីវ ៣យួរ និងត្រីខ ៣យួរ ព្រមទាំងបានឧបត្ថម្ភថវិកាជូនប្រជាការពារភូមិ ១៥នាក់នូវថវិកា ១៥០,០០០រៀល ថែមទៀតផង ៕