អគ្គីភ័យបានលេបត្របាក់ផ្ទះ០១ខ្នង ទាំងស្រុងនៅស្រុកមោងឬស្សី
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

អគ្គីភ័យបានលេបត្របាក់ផ្ទះ០១ខ្នង ទាំងស្រុងនៅស្រុកមោងឬស្សី

 

បាត់ដំបង ៖ ផ្ទះឈើ០១ខ្នងត្រូវបានអគ្គីភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១ និង០០នាទី ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅចំណុចក្រុមទី១ ស្ថិតក្នុងភូមិប្រឡាយស្តៅ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គីភ័យខាងលើនេះបានបណ្ដាលអោយឆេះផ្ទះមួយខ្នងទំហំ ៥ម៉ែត្រx១០ម៉ែត្រ សង់អំពីឈើ ជញ្ជាំងក្តា ដំបូលប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង ជាមួយនិងទូរស័ព្ទដៃតំលៃ១៥០ដុល្លារ០១គ្រឿង ,លុយខ្មែរចំនួន១០ម៉ឺនរៀល និងសម្ភារៈផ្សេងៗមួយចំនួនទៀតសរុបជាទឹកប្រាក់អស់ប្រហែល ២លានរៀល ដែលម្ចាស់ផ្ទះឈ្មោះ សេង ឌូ ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ។

ចំពោះករណីគ្រោះអគ្គីភ័យខាងលើនេះដែរ មូលហេតុគឺបណ្ដាលមកពីឆ្លង​ចរន្ត​អគ្គីសនី​ ហើយក្នុងនោះ​សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿងចុះជួយអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ៕





ដោយ ៖ សាលី

Post a Comment (0)
Previous Post Next Post