យុវជនម្នាក់បានលិចបាត់ខ្លួននៅក្នុងទឹកបឹង ខណៈកំពុងហែលឆ្លងពីម្ខាងទៅម្ខាង
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

យុវជនម្នាក់បានលិចបាត់ខ្លួននៅក្នុងទឹកបឹង ខណៈកំពុងហែលឆ្លងពីម្ខាងទៅម្ខាង

 

បាត់ដំបង ៖ យុវជនសម្នាក់បានលិចបាត់ខ្លួននៅក្នុងទឹកបឹងអស់ជាច្រើនម៉ោងក្រោយពេលហែលឆ្លងជាមួយមិត្តភក្តិពីម្ខាងទៅម្ខាងកាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅចំណុចបឹងហ្លួង ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង។

បើតាមការលើកឡើងរបស់ប្អូនប្រុសដែលជាមិត្តភក្តិរបស់ជនរងគ្រោះ បានអោយដឹងថា នៅមុនពេលកើតហេតុរូបគេនិងមិត្តភក្តិផ្សេងទៀតជិត១០នាក់ដែលជាសិស្សសាលាបាននាំគ្នាជិះម៉ូតូមកលេងនៅបឹងហ្លួង បន្ទាប់មករូបគេនិងជនរងគ្រោះ ព្រមទាំងមិត្តភក្តិពីរនាក់ផ្សេងទៀតបាននាំគ្នាចុះងូតទឹកលេង ហើយក្រោយមករូបគេនឹងជនរងគ្រោះបាននាំគ្នាហែលឆ្លងប្រជែងគ្នាពីម្ខាងទៅម្ខាង ដែលមានចំងាយជិត៥០ម៉ែត្រ ហើយខណៈពេលកំពុងហែលបានជាងពាក់កណ្ដាលបឹង ជនរងគ្រោះក៏បានអស់ដៃអស់ជើងហែលលេងរួចភ្លាមនោះខ្លួនក៏បានជួយហែលទាញជិតដល់ត្រើយម្ខាងខ្លួនក៏អស់ដៃអស់ជើងហែលលេងចង់រួចដែរភ្លាមនោះខ្លួនក៏សម្រេចចិត្តប្រលេងជនរងគ្រោះចោលដើម្បីហែលស្ទុះទៅយកមេឃឬស្សីរុញមកអោយជនរងគ្រោះតោង តែជាអកុសលជនរងគ្រោះបានលិចទឹកបាត់ស្រមោលទៅហើយ។

ប្អូនប្រុសដដែលបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ សាយ កក្កដា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី០៩ នៅវិទ្យាល័យនេតយ៉ង់ មានទីលំនៅក្នុងភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង៕





ដោយ ៖ សាលី

Post a Comment (0)
Previous Post Next Post