ស្រ្តីទុរគតមានទឹកចិត្តជាម្តាយ ជិះកង់១០គីឡូ មកសម្រាលកូននៅមណ្ឌលសុខភាពម្នាក់ឯង
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ស្រ្តីទុរគតមានទឹកចិត្តជាម្តាយ ជិះកង់១០គីឡូ មកសម្រាលកូននៅមណ្ឌលសុខភាពម្នាក់ឯង

 

បន្ទាយមានជ័យ ៖ កាលពីថ្ងៃ១៣​ខែមករា ឆ្នាំ២០២៦ មានស្តី្រមា្នក់ឈ្មោះ យស សុខជា អាយុ៣២ឆ្នាំ រស់នៅ ភូមិ បុស្បូវ ឃុំ បុស្បូវ ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ បានជិះកង់ម្នាក់ឯងមកសម្រាលកូននៅមណ្ឌលសុខភាព ភ្នៀត  សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក ឃុត សូវិន ប្រធានមណ្ឌលសុខភាពភ្នៀត បានប្រាប់ថាក្រោយពីទទួលបានការជួយសម្រាលពីគ្រូពេទ្យប្រចាំការនៅមណ្ធលភ្នៀត ម្តាយនិងកូន​មានសុខភាពល្អ។ ​ប្អូនស្រី យស សុជា​ បានប្រាប់ក្រុមគ្រូពេទ្យថាគាត់ជាស្ត្រីទុរគតនៅម្នាក់ឯង​ស្វាមីរត់ចោល ប្រកបមុខរបររើសអេតចាយ ចិញ្ចឹមជីវិត ។ពេលឈឺពោះនាងបានស្រេចចិត្តជិះកង់ទៅមន្ទឺរពេទ្យបង្អែកស្រុកប្រតិបត្តិមង្គលបូរីទេ ដោយសារនាងគិតថាជិះកង់មិនដល់ទើបចូលសម្រាលនៅមណ្ឌលសុខភាពភ្នៀតតែម្តងព្រោះមណ្ឌលសុខភាពភ្នៀតនេះនៅតាមផ្លូវ ទៅមន្ទីរពេទ្យមង្គលបូរី ។ក្រុមគ្រូពេទ្យប្រចាំការនៅទីនោះបានរៀបចំសម្ភារះប្រើប្រាស់ គ្រឿងបរិភោគនិងថវិការ១ចំនួន ជូនដល់ ម្តាយនិងកូនភ្លាមៗ។បន្ទាប់មកលោកឃុត សូវិន បានជូនដំពឹងនេះដល់អាជ្ញាធរដើម្បីជួយសម្រួលដល់ការលំបានរបស់គាត់ផងដែរ។

មកដល់ថ្ងៃ១៤​ខែមករា ឆ្នាំ២០២៦ ក្រោយពីទទួលដំណឹងនេះ លោកឈុន ហាក់ ជាមន្ត្រីសុខាភិបាលផ្នែកកែលំអគុណភាពសេវាមណ្ឌលសុខភាពក្នុងស្រុកប្រតិបត្តសិរីសោភ័ណ​ ​តំណាងអោយលោកស្រី ប្រធាន មណ្ឌលសុខភាព ទាំង៨ និងសប្បុរសជនដែលបានជួយឩបត្ថម្ភ  ជាអង្ករ មី ទឹកស៊ីវ ទឹកត្រី ទឹកសុទ្ទ និង ថវិកា១ចំនួនយកទៅជូន ប្អូន យស សុជា​ ដល់មណ្ដលសុខភាពភ្នៀតផ្ទាល់។លោក​ឈុន​ហាក់ បានបញ្ជាក់បន្ថែមថា មកដល់ឆ្នាំ២០២៦នេះ​សេវាពិនិត្យផ្ទៃពោះសម្រាលកូន នៅតាមមណ្ឌលសុខភាពមានភាពប្រសើរជឿជាក់បាន​ឆ្មបមានជំនាញ សម្ភារះគ្រប់គ្រាន់និងជាពិសេសមានសម្ភារះនិងថវិការបំរ៉ុងដល់ពលរដ្ខក្រិក្រ ដោយគ្មានការគិតថ្លៃសេវាអ្វីទាំងអស់​។បន្ថែមពីនេះលោកបានអំពាវនាវដល់ស្ត្រីមានផ្ទៃពោះ មកពិនិត្យផ្ទៃពោះអោយបានទៀងទាត់​និងជ្រើសរើសការសម្រាលតាមមណ្ឌលសុខភាពដែលនៅជិត អាចជាការកាត់បន្ថយអត្រាស្លាប់មាតានិងទារក​ស្របតាមយុត្តិសាស្ត្រ​រាជរដ្ឋាភិបាល។

ក្នុងថ្ងៃដដែលលោក មួន យក់សាន សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានជួយសម្រួលជជូនប្អូនស្រី យស សុជាយកទៅសម្រាកថែសុខភាពបន្តផ្ទះបងស្រីរបសើប្អូនស្រី វិញ ដោយភ្ជាប់ជាមួយអំណោយសប្បុរសជនក្នុងនិងក្រៅខេត្ត រដ្ឋបាលសង្កាត់ភ្នៀត .ព្រះតេជគុណ ហ៊ីង​សាយ័ន ចៅអធិការវត្តសេនាពលភ្នៀត និងព្រះអង្គគ្រូសូត្រស្តាំ មានដូចជា សម្ភារះប្រើប្រាស់សម្រាប់ម្តាយនិងទារក គ្រឿងបរិភោគផ្សេងៗនិងថវិការមួយចំនួន​ ដើម្បីសម្រួលសម្រាលទុក្ខលំបាកប្អូនស្រ្តី​ យស​ សុជា​ កំឡុងពេលនៅសរសៃខ្ចីមិនទាន់អាចប្រកបរបរចិញ្ចឹមជីវិតបាន​ ៕





ដោយ ៖ ឈុន វណ្ណា

Post a Comment (0)
Previous Post Next Post