បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី០២នាក់បានរងរបួសនៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូកាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1U-7315 បើកបរដោយស្ត្រីចំណាស់ម្នាក់ទិសដៅពីជើងទៅត្បូង (ឆ្លងផ្លូវ) ចំណែកម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1Q-3238 បើកបរដោយបុរសម្នាក់ ទិសដៅពីកើតទៅលិច បានជ្រុលមកបុកពេញទំហឹងបណ្តាលអោយរងរបួសទាំងពីរនាក់តែម្តង។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាដោយភាគីខាងម៉ូតូស្ត្រីចំណាស់ព្រមចំណាយថ្លៃជួសជុលម៉ូតូអោយភាគីម្ខាងទៀតដើម្បីបញ្ចប់រឿងផងដែរ៕
ដោយ ៖ សាលី



