ឯកឧត្តម អ៊ុត ក្លឹង និងសហការី បានចុះត្រួតពិនិត្យតាមដានកិច្ចដំណើរការរត់សាកល្បងជាជំហានៗនៃប្រព័ន្ធរោងចក្រផលិតទឹកស្អាតថ្មីកំពង់សីម៉ា
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្តម អ៊ុត ក្លឹង និងសហការី បានចុះត្រួតពិនិត្យតាមដានកិច្ចដំណើរការរត់សាកល្បងជាជំហានៗនៃប្រព័ន្ធរោងចក្រផលិតទឹកស្អាតថ្មីកំពង់សីម៉ា

បាត់ដំបង ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង និងសហការី បានចុះត្រួតពិនិត្យ តាមដានកិច្ចដំណើរការរត់សាកល្បងជាជំហានៗ នៃប្រព័ន្ធរោងចក្រផលិតទឹកស្អាតថ្មីកំពង់សីម៉ា និងការផ្តល់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសម្រាប់គ្រប់គ្រងការដំណើរការឧបករណ៍បរិក្ខារ ការថែទាំ និងការជួសជុលលើប្រព័ន្ធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី នៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តបាត់ដំបង ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមគម្រោងសហហិរញ្ញប្បទាន សម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (AFD) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបិទបញ្ចប់ការសាងសង់ជាស្ថាពរនៅ ចុងឆ្នាំ២០២៥ ។


ឯកឧត្តម អ៊ុត ក្លឹង បានបញ្ជាក់ថា សមិទ្ធផលសំណង់គម្រោងផ្គត់ផ្គង់ទឹកស្អាតខ្នាតធំមួយនេះ ជាប្រវត្តិសាស្រ្តចុងក្រោយដ៏សំខាន់សម្រាប់ទីរួមខេត្ត រួមមាន៖ ស្ថានីយបូមទឹកឆៅ ០១កន្លែង សម្រេចបាន ១០០%, រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ០១កន្លែង ដែលមានសមត្ថភាពផលិត ៥០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបាន ១០០%, ពង្រីកបំពង់ទឹកស្អាតប្រវែង ៩៤ គ.ម សម្រេចបាន ១០០%។


ឯកឧត្តមបានបញ្ជាក់បន្ថែមថា សមិទ្ធផលគម្រោងខាងលើ ត្រូវបានបិទបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមចុងឆ្នាំ២០២៥  ហើយរាជរដ្ឋាភិបាលកម្ពុជាមានផែនការសម្ភោធដាក់អោយដំណើរការជាផ្លូវការនៅខែមិនា ឆ្នាំ២០២៦ ដើម្បីផ្គត់ផ្គង់ទឹកស្អាតបម្រើ និងលើកកម្ពស់សុខុមាលភាពសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន ៕













ដោយ ៖ សាលី​

Post a Comment (0)
Previous Post Next Post