អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់គ្រប់ អ្នកពាក់ព័ន្ធ បង្កើនសកម្មភាពក្នុងការចូលរួមដាំដើមឈើនៅគ្រប់ទីកន្លែង
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់គ្រប់ អ្នកពាក់ព័ន្ធ បង្កើនសកម្មភាពក្នុងការចូលរួមដាំដើមឈើនៅគ្រប់ទីកន្លែង

បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់គ្រប់មន្ទីរ/អង្គភាពនានាជុំវិញខេត្ត បង្កើនសកម្មភាពក្នុងការចូលរួមដាំដើមឈើនៅគ្រប់ទីកន្លែងដែលអាចដាំបាន ដូចជា ទីតាំងសាសនា ទីសាធារណៈនានា មន្ទីរពេទ្យ សាលារៀន សួនច្បារ និងនៅតាមដងផ្លូវសាធារណៈជាដើម ដើម្បីរួមចំណែកក្នុងការលើកកម្ពស់វិស័យបរិស្ថាន ផ្តល់ផាសុខភាព និងសុខុមាលភាពសាធារណៈ កាត់បន្ថយគ្រោះមហន្តរាយ ជាពិសេសជួយទ្រទ្រង់ដល់ផ្នែកសេដ្ឋកិច្ចគ្រួសារ សហគមន៍ និង សង្គមជាតិទាំងមូល ប្រកបដោយស័ក្តិសិទ្ធភាព។

 

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវា អនាម័យបរិស្ថានជាតិ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ “បរិស្ថាន បៃតង និងភូមិឋានស្អាត” ប្រារព្ធធ្វើនៅបរិវេណសួនតេជោសន្តិភាព ដងស្ទឹងសិរីសោភ័ណ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

 

ក្នុងនោះក៏មានការអញ្ជើញចូលរួមឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ  សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព មន្ទីរ/អង្គភាពនានាជុំវិញខេត្ត អាជ្ញាធរ ក្រុងសង្កាត់ ភូមិ និងលោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋព្រមទាំង ចូលរួមយ៉ាងច្រើនកុះករ។

 

ជាមួយគ្នា នោះ ឯកឧត្ដម អភិបាល ខេត្ត ក៏បានបញ្ជាក់ថា បញ្ហាបរិស្ថាន គឺជាបញ្ហាប្រឈមដ៏ចំបងមួយ ដែល ពិភពលោក កំពុងមានការព្រួយបារម្ភ និងយកចិត្តទុកដាក់យ៉ាងខ្លាំង។ ហើយការបាត់បង់ព្រៃឈើ ក៏ជាបញ្ហាចម្បងមួយ ដែលបញ្ហានេះ ពិតជាបាននាំមកនូវគ្រោះមហន្តរាយយ៉ាងធំធេងដល់ភពផែនដីដូចជា ៖ ធ្វើឱ្យមានបំរែបំរួលអាកាសធាតុ ការឡើងកំដៅនៃភពផែនដី គ្រោះរាំងស្ងួត ភ្លើងឆេះ បាត់បង់ជីវសាស្ត្រចំរុះ បាត់បង់សត្វព្រៃគ្រប់ប្រភេទ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងគ្រោះទឹកជំនន់ជាដើម។

 

ឯកឧត្ដម អ៊ុំ រាត្រី ក៏ថ្លែងអំណរគុណក្រសួងបរិស្ថាន ក៏ដូចជាមន្ទីរបរិស្ថានខេត្ត រដ្ឋបាលក្រុងសិរីសោភ័ណ អ្នកពាក់ព័ន្ធដែលបានគាំទ្រនិងខិតខំសហការ រៀបចំកម្មវិធីនេះឡើង ក្នុង បុព្វហេតុស្តារ និងគាំពារគុណភាព បរិស្ថាន ឱ្យមានភាពល្អប្រសើរឡើង៕














Post a Comment (0)
Previous Post Next Post