បាត់ដំបង
៖ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង
និងលោកជំទាវ ណៃ រតនី បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទ ប្រារព្ធពិធីក្រុងពាលី
ដើម្បីសុំសេចក្តីសុខចម្រើន និងបួងសួងសុំសេចក្តីសុខសុវត្ថិភាព
ក្នុងការត្រៀមរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងថ្មី។
ដែលពិធីនេះបានប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣
ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីតាំងគម្រោងសាងសង់ ស្ថិតក្នុងភូមិច្រាបក្រសាំង
សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ការរៀបចំពិធីក្រុងពាលីនេះ គឺជាជំហានត្រៀមរៀបចំមុននឹងឈានទៅដល់ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងថ្មី ដែលជាសំណង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ សម្រាប់បម្រើដល់ការងារដឹកនាំ គ្រប់គ្រង និងបំពេញភារកិច្ចរបស់កងរាជអាវុធហត្ថ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ៕
ដោយ ៖
សាលី







