បាត់ដំបង
៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ដែលមានឯកឧត្ដម ព្រួញ រិទ្ធថា
ទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
និងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង
បានបន្តចាត់ក្រុមការងារជំនាញចុះកែសម្រួល និងជួសជុលផ្លូវដែលមានសភាពខូចខាត
ជាពិសេសផ្លូវដែលមានជង្ហុកសំបុកមាន់ជាច្រើនខ្សែ នៅក្នុងក្រុងបាត់ដំបង។
ឯកឧត្ដម
ព្រួញ រិទ្ធថា បានបញ្ជាក់ថា សកម្មភាពនេះ គឺជាការយកចិត្តទុកដាក់របស់មន្ទីរ
ក្នុងការថែទាំ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យមានសភាពល្អប្រសើរឡើងវិញ
ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ កាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍
និងបម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ការបន្តជួសជុល និងថែទាំផ្លូវថ្នល់ ក៏ជាការរួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុង និងធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវគ្រប់ប្រភេទផងដែរ ៕
ដោយ ៖
សាលី




