បាត់ដំបង!
យ៉ាងហោចណាស់មនុស្សប្រុសស្រី៣នាក់បានរងរបួ.សធ្ង.ន់
ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូពីរគ្រឿងបុកគ្នានៅវេលាម៉ោង
៧និង៤០នាទី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥
ចំណុចខាងមុខភូមិភាគ៥ ស្ថិតក្នុងភូមិរំចេក៥
សង្កាត់រតនៈ ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាក ហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង
ពាក់ផ្លាកលេខ បាត់ដំបង1AW-0002 បើកបរដោយស្ត្រីម្នាក់ និងអ្នករួមដំណើរជាក្មេងស្រីម្នាក់
ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងឆ្លងផ្លូវ
ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1AU-2158 បើកបរដោយយុវជនម្នាក់
ទិសដៅពីកើតទៅលិចបានជ្រុលមកបុកពេញទំហឹងបណ្តាលអោយស្រ្តីអ្នកបើកបររងរបួ.សធ្ង.ន់បាក់ជើងម្ខាងចំណែកក្មេងស្រីនិងភាគីម្ខាងទៀតរងរបួសក្បាលនិងមុខ។
ក្រោយពេលកើតហេតុជនរងគ្រោះខាងលើត្រូវបានរថយន្តដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុចាត់ការតាមនីតិវិធី ៕
ដោយ ៖
សាលី


