រកឃើញ៦៦នាក់ មានផ្ទុកសារធាតុញៀន ក្នុងចំណោមមនុស្សជិត៨០សិបនាក់ ក្រោយបញ្ចប់កិច្ចប្រតិបត្តិការប្រមូលជនអនាថានៅក្រុងបាត់ដំបង
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

រកឃើញ៦៦នាក់ មានផ្ទុកសារធាតុញៀន ក្នុងចំណោមមនុស្សជិត៨០សិបនាក់ ក្រោយបញ្ចប់កិច្ចប្រតិបត្តិការប្រមូលជនអនាថានៅក្រុងបាត់ដំបង

បាត់ដំបង ៖ ដើម្បីចូលរួមពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរក្សាសុវត្ថិភាពសាធារណៈនៅក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ សមត្ថកិច្ចជំនាញចម្រុះបានចុះប្រតិបត្តិការប្រមូលជនអនាថារាប់សិបនាក់ ដែលប្រទះឃើញធ្វើដំណើរ និងស្នាក់នៅតាមសំណង់អាណាធិបតេយ្យទីសាធារណៈនានា ក្នុងក្រុងបាត់ដំបង។

 

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបាននាំជនអនាថាសរុបចំនួន ៧៨នាក់ ស្រី៨នាក់ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ស្រាវជ្រាវអត្តសញ្ញាណ និងធ្វើតេស្តពិនិត្យរកសារធាតុញៀន ក្នុងនោះរកឃើញអ្នកផ្ទុកសារធាតុញៀនចំនួន ៦៦នាក់ និងជនវិបល្លាសមានចំនួន ១២នាក់ ។

 

ចំពោះអ្នកដែលពាក់ព័ន្ធនឹងការប្រើប្រាស់ ឬករណីផ្សេងៗ សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ និងនីតិវិធីជាធរមាន គោលបំណងទប់ស្កាត់បទល្មើស និងបញ្ហាសង្គមដែលអាចកើតមាន ព្រមទាំងចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នៅក្នុងក្រុងបាត់ដំបង។

 

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមសហការរាយការណ៍ជូនសមត្ថកិច្ចនៅពេលប្រទះឃើញសកម្មភាពគួរឱ្យសង្ស័យ ឬបញ្ហាដែលអាចបង្កផលប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីរួមគ្នាកសាងសង្គមមួយដែលមានសុវត្ថិភាព និងមានសណ្តាប់ធ្នាប់ល្អ ៕








ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post