ច្រកអន្តរជាតិប៉ោយប៉ែតសមត្ថកិច្ចកម្ពុជា បណ្តេញជនជាតិថៃចេញពីប្រទេស២៤នាក់ ស្របពេលថៃក៏បញ្ជូនជនជាតិខ្មែរ៨២នាក់ ត្រឡប់មកកម្ពុជាវិញដែរ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ច្រកអន្តរជាតិប៉ោយប៉ែតសមត្ថកិច្ចកម្ពុជា បណ្តេញជនជាតិថៃចេញពីប្រទេស២៤នាក់ ស្របពេលថៃក៏បញ្ជូនជនជាតិខ្មែរ៨២នាក់ ត្រឡប់មកកម្ពុជាវិញដែរ

បន្ទាយមានជ័យ ៖ អាជ្ញាធរកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ បានបណ្តេញជនជាតិថៃចំនួន ២៤នាក់ភាគីថៃក៍បានបញ្ជូនជនជាតិខ្មែរ៨២នាក់ ត្រឡប់មកកម្ពុជាវិញផងដែរតាមច្រកអន្តរជាតិប៉ោយប៉ែត។


លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែត
បានអោយដឹងថា អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី្រក្រសួងមហាផ្ទៃ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងលោកឧត្ដមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វារទី១នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទីព្រឹក លោកបានដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ និងស្ថាប័នពាក់ព័ន្ធធ្វើការបញ្ជូនពលរដ្ឋថៃចេញពីប្រទេសចំនួន ២៤នាក់ ក្នុងនោះស្រី ០៩នាក់ (ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងបទចូលដោយទុច្ចរិតក្នុងទីលានយោធា) ។ ក្នុងពេលជាមួយគ្នានេះផងដែរ ក្រុមការងារក៍បានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃចំនួន ៨២នាក់ ក្នុងនោះស្រី ២៤នាក់ កុមារ ១០នាក់ ព្រមទាំងបានចែកអាហារសម្រន់ជូនដល់ពួកគាត់ពិសារមានបាយ និងទឹកសុទ្ធគ្រប់ៗគ្នា ។


អនុវត្តតាមការណែនាំពលរដ្ឋខ្មែរខាងលើ នគរបាលប៉ុស្តិ៍បានផ្តល់អាហារជាបាយនិងទឹកចែកជូនពលរដ្ឋគ្រប់គ្នានិងបានធ្វើសម្រង់សាវតាតម្កល់ទុកនៅអង្គភាព បន្ទាប់មកជួយដឹកជញ្ជូនយកទៅប្រគល់ជូនមន្ត្រី នៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត។


សូមបញ្ជក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងបន្តយុទ្ធនាការបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ដោយបន្តអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងកិត្យានុភាពជាតិ៕










Post a Comment (0)
Previous Post Next Post