រថយន្តដឹកទឹកកក រ៉េចង្កូតបុករះរថយន្តពីរគ្រឿង និងរបងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

រថយន្តដឹកទឹកកក រ៉េចង្កូតបុករះរថយន្តពីរគ្រឿង និងរបងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ

បាត់ដំបង ៖ រថយន្តដឹកទឹកកកមួយគ្រឿងសង្ស័យបើកបរក្នុងស្ថានភាពងងុយដេក បានរ៉េចង្កូតទៅបុករះរថយន្ត២គ្រឿងដែលចតចោល រួចបន្តបុកដើមផ្កានិងរបងផ្ទះប្រជាពលរដ្ឋបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅចំណុចខាងមុខផ្ទះសំណាក់ដាវីន ស្ថិតក្នុងភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តដឹកទឹកកកម៉ាក KIA ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង2A-6350 បើកបរដោយបុរសម្នាក់ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំំណុចកើតហេតុខាងលើបានរ៉េចង្កូតទៅបុករថយន្តម៉ាកTOYOTA PRIUS ពណ៌ទឹកប្រាក់ មួយគ្រឿង ដែលមានផ្លាកលេខ ភ្នំពេញ2CC-6183 និងរថយន្តប្រភេទ ស្តារិចពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2V-2652 ដែលចតចោលលើចំណីផ្លូវ រួចបន្តទៅបុកដើមផ្កាចេកទុំនិងរបងផ្ទះប្រជាពលរដ្ឋ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយពេលកើតអ្នកបើកបររថយន្តដឹកទឹកកកចុះរត់គេចខ្លួនបាត់ស្រមោល ចំណែកមធ្យោបាយទាំង៣គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ចុះមកវាស់វែងធ្វើកំណត់ហេតុដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុចាត់ការតាមនីតិវិធី ៕






ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post