កម្លាំងនគរបាលចុះល្បាតចល័ត និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

កម្លាំងនគរបាលចុះល្បាតចល័ត និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន

បាត់ដំបង ៖ នៅយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ និងកម្លាំងនគរបាលតាមបណ្តាប៉ុស្តិ៍ ចុះប្រតិបត្តិការល្បាតចល័តតាមគោលដៅសំខាន់ៗ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅក្នុងភូមិសាស្ត្រស្រុកសង្កែ ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានបញ្ជាក់ថា ដោយអនុវត្តតាមផែនការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ និងកម្លាំងនគរបាលតាមបណ្តាប៉ុស្តិ៍ទាំង១០ សរុបជាង៩០នាក់ នេះមិនបូកបញ្ចូលទាំងកម្លាំងប្រជាការពារផង ចុះប្រតិបត្តិការល្បាតចល័តតាមគោលដៅសំខាន់ៗ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅក្នុងភូមិសាស្ត្រស្រុកសង្កែ ខេត្តបាត់ដំបង គោលបំណងដើម្បីពង្រឹងការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ព្រមទាំងត្រួតពិនិត្យ និងទប់ស្កាត់ការលួចលាក់កាន់កាប់ ឬដឹកជញ្ជូនអាវុធជាតិផ្ទុះដោយខុសច្បាប់។

ក្នុងពេលចុះប្រតិបត្តិការនេះដែរ កម្លាំងនគរបាលបានយកចិត្តទុកដាក់ត្រួតពិនិត្យតាមគោលដៅ និងតំបន់ដែលមានការប្រឈមខ្ពស់ ដើម្បីធានាសុវត្ថិភាព និងសន្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយជាមួយគ្នានេះ កម្លាំងនគរបាលបានបន្តជំរុញការងារល្បាត និងអន្តរាគមន៍ឱ្យបានទៀងទាត់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងបង្កើនភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅទូទាំងភូមិសាស្ត្រស្រុកសង្កែ ៕





ដោយ  សាលី


Post a Comment (0)
Previous Post Next Post