បាត់ដំបង
៖ ក្រោមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ
នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ លោកវរសេនីយ៍ទោ
ស៊ន សឺន នាយរងការិយាល័យបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ
បានដឹកនាំកម្លាំងសហការជាមួយមន្ត្រីរដ្ឋបាលក្រុង
ចុះប្រតិបត្តិការបាញ់ទឹកនិងលាងសម្អាតតាមដងផ្លូវសាធារណៈ
ក្រោយរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។
លោកវរសេនីយ៍ទោ
ស៊ន សឺន នាយរងការិយាល័យបង្ការ ពន្លត់អគ្គីភ័យ និងសង្រ្គោះ
នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា
កិច្ចប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងសម្អាតភក់ ល្បាប់
និងកាកសំណល់ដែលនៅសេសសល់តាមដងផ្លូវបន្ទាប់ពីទឹកជំនន់បានស្រកចុះ
ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងធានាបាននូវសោភ័ណភាព អនាម័យ
និងសុវត្ថិភាពនៅតាមទីប្រជុំជន ដែលការសំអាតនាថ្ងៃនេះដែរចាប់ពីចំណុចរង្វង់មូលព្រាបស
រហូតទៅដល់ចំណុចស្ពាន ១៣មករា ហើយបើសិនថ្នាក់ដឹកនាំបញ្ជាអោយទៅទីតាំងណាផ្សេងទៀត
លោកនិងដឹកនាំបន្តទៅទៀត។
ក្នុងឱកាសនេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានបន្តសហការយ៉ាងសកម្ម ដោយចូលរួមដោះស្រាយផលប៉ះពាល់ក្រោយគ្រោះធម្មជាតិ និងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា និងបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យ និងបរិស្ថានសាធារណៈ ព្រមទាំងចូលរួមសម្អាតមុខផ្ទះ និងតំបន់ជុំវិញ ដើម្បីឱ្យមូលដ្ឋានមានសណ្តាប់ធ្នាប់ ស្អាត និងមានសុវត្ថិភាពឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ៕
ដោយ ៖
សាលី







