កូនជាងផ្ទះម្នាក់យកឌុយដោតសាកទូរស័ព្ទក៏បណ្ដាលអោយឆក់ ហើយស្លាប់ក្រោយបញ្ជូនទៅដល់មណ្ឌលសុខភាព
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

កូនជាងផ្ទះម្នាក់យកឌុយដោតសាកទូរស័ព្ទក៏បណ្ដាលអោយឆក់ ហើយស្លាប់ក្រោយបញ្ជូនទៅដល់មណ្ឌលសុខភាព

បាត់ដំបង ៖ បុរសជាកូនជាងធ្វើផ្ទះម្នាក់បានស្លា.ប់បន្ទាប់ពីបញ្ជូនទៅដល់មណ្ឌលសុខភាព ក្រោយពីរូបគេដោតឌុយសាកទូរស័ព្ទកាលពីវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចក្រុមទី១២ ភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

 

ជនរងគ្រោះមានឈ្មោះ ហៀត ហៀង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងធ្វើផ្ទះ ស្នាក់នៅបណ្ដោះអាសន្ននៅភូមិអូរាំងខេន ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដោយជនរងគ្រោះបានដោតឌុយដើម្បីសាកទូរស័ព្ទក៏បណ្ដាលឆក់ ហើយភ្លាមនោះមេជាងបានដឹកបញ្ជូនទៅដល់មណ្ឌលសុខភាពតែជាអកុសលជនរងគ្រោះក៏បានស្លា.ប់បាត់បង់ជីវិតតែម្តង។

 

បច្ចុប្បន្នសាកស.ព ជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕


ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post