មនុស្សប្រុសស្រី០៣នាក់ រងរបួ.សធ្ង.ន់នៅក្នុងហេតុការណ៍ម៉ូតូ០២គ្រឿងបុកគ្នា
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

មនុស្សប្រុសស្រី០៣នាក់ រងរបួ.សធ្ង.ន់នៅក្នុងហេតុការណ៍ម៉ូតូ០២គ្រឿងបុកគ្នា

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី០៣នាក់បានរងរបួ.សធ្ង.ន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្លូវចំការដូង ស្ថិតក្នុងភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

 

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដា Scoopy ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AS-2517 បើកបរដោយបុរសចំណាស់ម្នាក់ ដឹកប្រពន្ធធ្វើដំណើរទិសដៅពីកើតទៅលិច ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1J-7604 បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលបុកគ្នាពេញទំហឹងបណ្តាលអោយដួលរងរបួ.សធ្ង.ន់ទាំងបីនាក់ ចំណែកម៉ូតូខូចខាតយ៉ាងដំណំ។

 

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី៕




ដោយ ៖ សាលី

Post a Comment (0)
Previous Post Next Post