បាត់ដំបង
៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី០៤នាក់បានរងរបួ.សធ្ង.ន់ស្រាល
ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង
១៤និង១៥នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវបេតុងមួយកន្លែងស្ថិតក្នុងភូមិចំការសំរោង2
សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង
ពាក់ផ្លាកលេខ បាត់ដំបង1Q-8301បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាស្ត្រីម្នាក់ ទិសដៅពីកើតទៅលិច
ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1L-9313 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ ទិសដៅពីលិចទៅកើត
លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលបុកគ្នាពេញទំហឹងបណ្តាលអោយដួលរងរបួ.សធ្ង.ន់០១នាក់និងស្រាល០៣នាក់តែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរងចាំម្ចាស់ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់៕
ដោយ ៖
សាលី


